(ភ្នំពេញ)៖ លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះបានដឹកនាំកិច្ចប្រជុំពិភាក្សាការងារគម្រោងស្តារ លើកកម្ពស់កម្រិតគុណភាពផ្លូវជាតិ​លេខ៥៧ និងគម្រោងរៀបចំច្រកព្រំដែនផ្សារព្រំ ក្រោមហិរញ្ញប្បទានពីស្ថាប័ន NEDA ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សាក្រសួង តំណាងរដ្ឋបាលខេត្ត និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធ។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិភាក្សាពីគម្រោងផែនការ និងការត្រៀមលក្ខណៈសហការ សម្របសម្រួលជាមួយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសថៃ (NEDA) ក្នុងការអនុវត្តការសិក្សាគម្រោងរៀបចំលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៥៧ និងគម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិផ្សារព្រំ នាពេលឆាប់ៗខាងមុខនេះ៕