(កណ្តាល)៖ សម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះវិមលវេទីមេគណខេត្តកណ្តាល នៅថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ស្តីពីការងារព្រះពុទ្ធសាសនា និងបញ្ហាប្រឈមនានារបស់សាលាអនុគណ ក្រុង ស្រុក ទាំង១៣ក្នុងខេត្តកណ្តាល និងបូកសរុបលទ្ធផលការងារពុទ្ធិកសិក្សា ឆ្នាំ២០២៣-២០២៤ និងលើកទិសដៅការងារបន្តឆ្នាំសិក្សា២០២៤-២០២៥ នៃសាលាគណខេត្តកណ្តាល។
កិច្ចប្រជុំនេះក៏មានការអញ្ជើញជាអធិបតី ពីលោក ហាក់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាផងដែរ។
សមាសភាពនិមន្ត និងអញ្ជើញចូលរួមមាន៖
* ព្រះមន្ត្រីសង្ឃខេត្ត
* ព្រះគ្រូអនុគណ ក្រុង ស្រុក ទាំង១៣ និងសហការី
* ព្រះគ្រូចៅអធិការគ្រប់វត្តទូទាំងខេត្តកណ្តាល
* លោកប្រធានមន្ទីរធម្មការនិងសាសនាខេត្តកណ្តាល
* ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុងស្រុក ទាំង១៣៕