(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា នឹងធ្វើការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ១រូប ជំនួសលោក លាង សួគ៌ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ។
តាមសេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា ឥស្សរជនជាអតីតចៅក្រម ឬអតីតព្រះរាជអាជ្ញា ឬឥស្សរជន ដែលមានបទពិសោធន៍ការងារ យ៉ាងតិច ១៥ឆ្នាំឡើងទៅ ក្នុងវិស័យច្បាប់ ឬតុលាការ ដែលមានបំណងចូលរួមក្នុងការជ្រើសតាំងនេះ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
- ជីវប្រវត្តិសង្ខេប ១ច្បាប់
- សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ១ច្បាប់
- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ(ថតចម្លង) ១ច្បាប់
- លិខិតបញ្ជាក់ថា មានបទពិសោធន៍ការងារក្នុងវិស័យច្បាប់ ឬតុលាការ យ៉ាងតិច ១៥ឆ្នាំ ១ច្បាប់
- លិខិតបញ្ជាក់អំពីសីលធម៌ល្អ និងមានកេរ្តិ៍ឈ្មោះស្អាតស្អំពីស្ថាប័នសាមី ១ច្បាប់
- សញ្ញាបត្រ ឬលិខិតបញ្ជាក់ថា ពិតជាបានប្រឡងជាប់ឧត្តមសិក្សា ១ច្បាប់
- លិខិតថ្កោលទោស ១ច្បាប់
- រូបថត ៤x៦ (ថតចំពីមុខ ហើយគ្មានពាក់វ៉ែនតា) ៣សន្លឹក។
សូមជម្រាបដែរថា បេក្ខជនដែលមានបំណងដាក់ពាក្យសុំឈរឈ្មោះ អាចសាកសួរព័ត៌មានអំពីការបំពេញ បែបទទំនាក់ទំនងស្នើសុំបំពេញបែបបទចាំបាច់ផ្សេងៗ នៅអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាព ដែនដី (អគារB) នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ តទៅ ឬតាមលេខទូរស័ព្ទ ០១២ ២៥៧ ៧៨៨/០១២ ៥០២ ៣៨៣/០១៧ ៩១៣ ១៨៧៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៖