(សៀមរាប)៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោ និងជាប្រធាន FASMEC ព្រមទាំងលោកស្រី ទឹម គឹមហ៊ាង នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍ Cycling Green Wonderland ការដាំកូនឈើ ជិះកង់កម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីស្វែងរកថវិកាជូនមន្ទីរពេទ្យកុមារអង្គរ និងចូលរួមផ្សព្វផ្សាយអំពីតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តរបស់ខ្មែរ នៅទឹកដីខេត្តសៀមរាប ដែលបានរៀបចំដោយក្រុមហ៊ុន មេរុ៍ ខមម្យូនីខេសិន (ខេមបូឌា) ឯ.ក៕