(តូក្យូ)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) បានឲ្យដឹងនៅថ្ងៃចន្ទនេះថា គ្រោះរញ្ជួយដី កម្រិត៦.០រ៉ិចទ័រ ដែលមានជម្រៅ៤០.២៥គីឡូម៉ែត្រ បានកើតឡើងនៅចម្ងាយប្រមាណ ១១៣គីឡូម៉ែត្រ ពីទីក្រុង Nago ដែលស្ថិតនៅលើប្រជុំកោះ Okinawa ភាគខាងត្បូងប្រទេសជប៉ុន ដែលរហូតមកទល់ នឹងពេលនេះគេពុំទាន់ដឹងច្បាស់ថា វាអាចនឹងបង្កជារលកយក្សស៊ូណាមិ ឬគ្រោះថ្នាក់ដល់ប្រទេសជប៉ុន ដែរឬយ៉ាងណានោះ នៅឡើយទេ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦។
សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងត្រូវចេញផ្សាយនៅពេលបន្តបន្ទាប់ទៀត៕