Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធាន​ គ.ជ.ប អនុញ្ញាតឲ្យ CNRP ផ្សព្វផ្សាយខ្លឹមសារដំណើរការចុះឈ្មោះបោតឆ្នោតជាសាធារណៈតាមបណ្តាឃុំ-សង្កាត់ ត្រឹមការផ្សាយរបស់ គ.ជ.ប ហាមបន្ថែមខ្លឹមសារផ្សេង

26-09-2016 14:00

(ភ្នំពេញ)៖ លោក ស៉ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំំការបោះឆ្នោត (គ.ជ.ប) បានផ្ញើលិខិតមួយច្បាប់ ជូនលោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការ ប្រតិបត្តិគណបក្សសង្គ្រោះជាតិ (CNRP) ដោយអនុញ្ញាតឲ្យ CNRP ចូលរួមផ្សព្វផ្សាយ ជាសាធារណៈតាមបណ្តាឃុំ សង្កាត់ ពីដំណើរការនៃការចុះឈ្មោះ បោះឆ្នោត ប៉ុន្តែផ្សព្វផ្សាយត្រឹម អ្វីដែល គ.ជ.ប បានចេញផ្សាយប៉ុណ្ណោះ មិនត្រូវបន្ថែមខ្លឹមសារផ្សេង ដូចដំណាក់កាលឃោសនាបោះឆ្នោតនោះទេ។

ជាមួយគ្នានេះ គ.ជ.ប បានបញ្ជាក់ទៀតថា CNRP ត្រូវសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច ដើម្បីឲ្យអាជ្ញាធរ និងសមត្ថកិច្ចចូលរួមទទួលខុសត្រូវ ធ្វើការការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ៕