(ភ្នំពេញ)៖ ដើម្បីស្នាក់នៅ និងធ្វើការនៅបរទេសដោយ ស្របច្បាប់ បងប្អូនត្រូវមានឯកសារសំខាន់ៗដូចជា កិច្ចសន្យាសេវារកការងារឱ្យធ្វើ កិច្ចសន្យាការងារ ប័ណ្ណពលករ កម្ពុជាទៅធ្វើការនៅបរទេស (OCWC) លិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) ទិដ្ឋាការការងារ និងប័ណ្ណអនុញ្ញាតការងារ។
បើតាមសេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា ក្នុងន័យនេះ ដើម្បីសាធារណជន ជាពិសេសប្រជាពលរដ្ឋកម្ពុជា ដែលមានបំណងទៅធ្វើការនៅបរទេស អាចយល់ដឹងអំពីនីតិវិធីបញ្ជូន និងដំណើរការឯកសារពលករកម្ពុជាទៅ ធ្វើការនៅបរទេស ក្រសួងសូមផ្តល់លំហូរនៃនីតិវិធីទៅធ្វើការនៅប្រទេសថៃ សាធារណរដ្ឋកូរ៉េ ប្រទេសជប៉ុន ប្រទេសសិង្ហបុរី និងតំបន់រដ្ឋបាលពិសេសហុងកុង ដូចមានឯកសារជូនភ្ជាប់មកជាមួយ។
ទន្ទឹមនឹងនេះ សាមីពលករកម្ពុជា អាចតាមដានដំណើរការឯកសាររបស់ខ្លួនតាមដំណាក់កាលនីមួយៗ ចាប់ពីដំណាក់កាលចុះឈ្មោះស្វែងរកការងារ រហូតដល់ចប់កិច្ចសន្យាការងារ និងវិលត្រឡប់មកកម្ពុជាវិញ តាមរយៈគេហទំព័រ https://tracking.ocwc.co/។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈ ប្រព័ន្ធ Hotline លេខ ១២៩៧ ឬ ១២៨៦ ឬក្រុមតេលេក្រាម សម្រាប់ ពលករទេសន្តរប្រវេសន៍ https://t.me/KhmerMigrant Worker និងទំនាក់ទំនងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំង២៥ រាជធានី ខេត្ត នៅរៀងរាល់ម៉ោងធ្វើការ ឬពិនិត្យមើលបញ្ជីឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជន ដែលមាននៅក្នុងគេហទំព័រ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ https://www.mlvt.gov.kh/៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖