(ភ្នំពេញ)៖ ឆ្នាំ២០២៤ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់កម្ពុជា ព្រោះជាឆ្នាំដែលបាន និងគ្រោងប្រារព្ធនូវព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិសំខាន់ៗជាច្រើន នៅទូទាំងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិផងដែរ។

នៅក្នុងប៉ុន្មានខែខាងមុខនេះ កម្ពុជានឹងប្រារព្ធព្រឹត្តិការណ៍ និងសិក្ខាសាលាអន្តរជាតិពិសេសៗ និងអស្ចារ្យជាបន្ដបន្ទាប់ ដើម្បីបង្ហាញពីសម្បតិ្តបេតិកភណ្ឌវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងធនធានទេសចរណ៍ដ៏អច្ឆរិយៈរបស់យើង តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវកិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ៕

សូមរីករាយទស្សនា នូវវីដេអូបង្ហាញពីព្រឹត្តិការណ៍ ក្នុងរយៈពេល១ឆ្នាំ របស់កម្ពុជា៖