(កំពង់ធំ)៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទោង សហការជាមួយនឹងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចុះបង្ក្រាបទីតាំងល្បែងជល់មាន់១កន្លែងស្ថិតនៅក្បែរអូរ ក្នុងភូមិព្រំស្រី ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
ជាលទ្ធផល ក្នុងពេលចុះដល់កន្លែងកើតហេតុ មុខសញ្ញាញៀនល្បែងជល់មាន់ទាំងនោះបានរត់គេចខ្លួនអស់ ប៉ុន្តែសមត្ថកិច្ចបានដកហូតសម្ភារៈមួយចំនួន រួមមាន៖ ម៉ូតូចំនួន២៣គ្រឿង មាន់ជល់ចំនួន២ក្បាល ក្រៅពីនេះក៏មានសង្វៀន និងរោង ដែលត្រូវបានសមត្ថកិច្ចដុតកម្ទេចចោលនៅនឹងកន្លែង៕