(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្តដ៏មានប្រជាប្រិយភាពមួយរូប របស់ គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន និងក្រុមការងារ ព្រមទាំង ជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំ យកអំណោយផ្តល់ជូនគ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៦គ្រួសារ នៅជនបទដាច់ស្រយ៉ាលដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋផ្ទាល់ នៅក្នុងស្រុកសាលាក្រៅ និង ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ។ អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋនាពេលនេះ រួមមាន អំណោយជាសម្ភារៈ គ្រឿងឧបភោបរិភោគ និងថវិកា មួយចំនួនធំផងដែរ។
ក្នុងឱកាសចុះសួរសុខទុក្ខលោកស្រី បាន ស្រីមុំ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុត្រូវចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅ ចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ។
គួរបញ្ជាក់ថា លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន តែងតែគិតគូពីស្ថានភាពជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺមិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយដាច់ស្បៀងអាហារឡើយ និងដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានា និងស្តាប់យោបល់ និងសំណូមពររបស់ ប្រជាពលរដ្ឋ ផ្ទាល់ផងដែរ៕