(ព្រះវិហារ)៖ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ទូទាំងខេត្តព្រះវិហារ បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់ជូននូវសមិទ្ធិផលអប់រំជាច្រើនបន្ថែមទៀត ដល់ ខេត្តព្រះវិហារ។
សមិទ្ធិផលអប់រំទាំងអស់នោះរួមមាន អគារសិក្សាសរុបទាំង០២លើកចំនួន ១៦ខ្នង ស្មើនឹង២៣៤បន្ទប់ អាគារទីចាត់ការចំនួន១៥ខ្នង ស្មើនឹង៤៥បន្ទប់ និងអាគារស្នាក់ នៅគ្រូ ចំនួន០៥ខ្នង ស្មើនឹង៥០បន្ទប់ សម្រាប់ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដ៏មានសារៈសំខាន់។
ក្រៅពីនោះ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការ ក៏បានជូនពរដល់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមឲ្យមាន សុខភាពល្អ កម្លាំងពលខ្លាំងក្លា និងអាយុយឺនយូរ ដើម្បីដឹកនាំកសាងប្រទេសឲ្យកាន់តែរីកចំរើនតទៅមុខទៀត៕