(ភ្នំពេញ)៖ សម្តេចបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤)» នាម៉ោង០៧៖០០យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។

ខាងក្រោមជាខ្លឹមសារសំខាន់ៗមួយចំនួនរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានដឹកនាំប្រទេស កន្លងមក

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថៃបានកាត់បន្ថយថ្លៃទិដ្ឋាការការងារដល់ពលករកម្ពុជា ពី២ពាន់បាត មកនៅត្រឹម៥០០បាត

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះជាមិនទាន់ស្តារឡើងវិញទាំងស្រុងដូចមុនកូវីដ១៩ក៏ដោយ ចំនួនភ្ញៀវទេសចរកម្ពុជា មានកំណើនវិជ្ជមាន ដែល៦ខែដើមឆ្នាំ២០២៤នេះមានចំនួនកំណើនជាង២២ភាគរយ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ១២ខែមកនេះ ការកសាងហេដ្ឋារចនាសម្ព័ន្ធធំៗ កាន់តែរីកចម្រើន ដែលជួយជំរុញការប្រកួតប្រជែងរបស់កម្ពុជា

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាកង្វល់របស់រាជរដ្ឋាភិបាល ពីមួយអាណត្តិទៅមួយអាណត្តិរាជរដ្ឋាភិបាល ដាក់ចេញគោលនយោបាយ ដើម្បីស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញអំពីវឌ្ឍនភាព នៃកម្មវិធីនយោបាយអាទិភាព៦ចំណុច

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ១.៥លាននាក់ បានបណ្តុះបណ្តាលយុវជនជាង៣ម៉ឺននាក់ហើយ ហើយក្នុងនោះជាង១ម៉ឺននាក់ បានទទួលផលប្រយោជន៍រួចហើយ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចន្លោះពី២០២០ ដល់២០២៤ រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ សរុប៧០ម៉ឺនគ្រួសារ ដោយចំណាយថវិកាអស់ជិត១៤០០លានដុល្លារ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យដាក់ពង្រាយមន្រ្តីកសិកម្មឱ្យបាន១ពាន់នាក់ នៅឆ្នាំនេះ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋដែលមានដី៥ហិកតាចុះ ហើយមិនប្រើប្រាស់ នឹងមិនព្រួយបារម្ភរឿងបង់ពន្ធនោះទេ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិចារណាអនុគ្រោះដល់វិស័យអចលនទ្រព្យបន្តទៀត ទោះបីជាដាច់ឆ្នាំ២០២៤

* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់គោលការណ៍ឱ្យក្រសួងសេដ្ឋកិច្ចនិរាករណ៍ចំពោះប្រកាស ដែលទាញអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងប្រព័ន្ធ ដើម្បីកុំឱ្យមានការយល់ច្រឡំ និងផិតភ័យរឿងបង់ពន្ធ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បងប្អូនអាជីវករ ដែលមានចំនូលក្រោម២៥០លានរៀល មិនចាំបាច់ចុះបាតង់ ឬប្រកាសពន្ធអ្វីនោះទេ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចសម្រេចបន្តសពុលភាព១ឆ្នាំបន្ថែមទៀត ដោយពន្យារពេលយកពន្ធ សម្រាប់អាជីវកម្មទេសចរណ៍

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីជួយបងប្ងូនមគ្គទេសចរទេសចរណ៍ សម្តេចបានសម្រេចពន្យារសុពលភាពអាជ្ញាបណ្ឌមគ្គទេស​ក៍ទេសចរណ៍រយៈពេល២ឆ្នាំបន្ថែមទៀត

* សម្តេចធិបតី ហ៊ុន ម៉ាណែត កែសម្រួលម៉ោងបើកបិទការទស្សនានៅតាមប្រសាទមួយចំនួន ដោយក្នុងនោះ ម៉ោងចូលទស្សនាប្រាសាទអង្គរ ទៅបើកនៅ៥ព្រឹក បិទម៉ោង៦ល្ងាចវិញ ហើយការបើកបិទនេះ ត្រូវធ្វើតាមទៅរដូវ

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងវប្បធម៌ បន្ធូរបន្ថយលក្ខខណ្ឌសម្រាប់ភ្ញៀវដែលថតរូបនៅប្រាសាទអង្គរវត្ត និងចូលទស្សនាប្រាសាទ ដើម្បីកុំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យដោះស្រាយបញ្ហាដីធ្លីនៅតំបន់អង្គរ ធ្វើយ៉ាងណាពន្លត់ភ្លើង កុំឱ្យត្រឹមតែបក់ផ្សែង ហើយគិតគូរទាំងប្រាសាទ និងប្រជាពលរដ្ឋ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងពិនិត្យឡើងវិញ នូវអតិថិជន ដែលមានលក្ខណៈសម្ប្តតិគ្រប់គ្រាន់ សម្រាប់រៀបចំឥណទានឡើងវិញ

* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់ធនាគារជាតិ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ពិនិត្យនីតិវិធីឱ្យបានលឿន ដើម្បីរៀបចំឥណទានឡើងវិញដល់អតិថិជន ដែលមានលក្ខណៈសម្ប្តត្តិគ្រប់គ្រាន់

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ២០១៦ ដល់ខែសីហា​២០២៤ រដ្ឋទទួលបានបណ្តឹង១.៦ម៉ឺនករណី ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ក្នុងនោះដោះស្រាយបានចំនួន១.៤ម៉ឺនករណី

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋបាន ចែកដី១លាន៣សែនហិកតា ជូនប្រជាពលរដ្ឋសរុប៤៩ម៉ឺនគ្រួសារ និងសង់ផ្ទះបាន៦ពាន់ខ្នង

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ និងឈានទៅលុបបំបាត់នៅពេលខាងមុខ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បាន និងកំពុងចាត់វិធានការចំពោះការទន្ទ្រានយកដីរដ្ឋ ជាពិសេសនៅតំបន់បឹងទន្លេសាប

* សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យមន្រ្តី និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការទន្ទ្រានដីព្រៃរបស់រដ្ឋ នៅតំបន់បឹងទន្លេសាបបន្តទៀត

* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបអំពីកម្មវិធីដីសង្គមកិច្ច ដោយផ្តល់ដីការពារព្រៃសំដៅផ្តល់ដីជូនពលរដ្ឋដែលខ្វះដីពិតប្រាកដ និងអនុញ្ញាតឱ្យពួកគាត់ការពារដីរដ្ឋ និងព្រៃឈើ ដែលជាការដោះស្រាយបញ្ហាពីរក្នុងពេលតែមួយ

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាល បានកសាងផ្លូវតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាងវៀតណាម ថៃ ឡាវ ក្នុងនោះ ព្រំដែនកម្ពុជា-វៀតណាម កសាងផ្លូវបាន ៦៨៦.៩៦គីឡូម៉ែត្រ លើផែនការសរុប១០៦៦គីឡូម៉ែត្រ

* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តួចផ្តើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមបណ្តោយព្រំដែន ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួម ហើយសម្តេចអំពាវនាវឱ្យពលរដ្ឋទាំងអស់ចូលរួម ក្នុងការកសាងផ្លូវនៅតាមបណ្តោយព្រំដែន

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្តដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋទៅកាន់ខេត្តនៅតំបន់ត្រីកោណ រៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ។ សម្តេចណែនាំឱ្យ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា អនុវត្តការងារនេះ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ចេញនូវកម្មវិធីទាំងនេះ ដោយសារតែសម្តេចស្តាប់កង្វល់របស់ប្រជាពលរដ្ឋ ដែលធ្វើយ៉ាងណាកុំឱ្យបាត់ខេត្តទាំង៤ ហើយជំរុញថែរក្សា ស្ថិរភាព និងការអភិវឌ្ឍជូនគាត់

* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចជូន លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រៀបចំកញ្ចប់លើកទឹកចិត្តដល់វិនិយោគិន នៅភូមិភាគឦសាន្ត ដើម្បីអភិវឌ្ឍនៅតំបន់នោះ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយ និងគំនិតផ្តួចផ្តើម ដែលសម្តេចដាក់ចេញ ដើម្បីអភវិឌ្ឍ និងថែរក្សាខេត្តទាំង៤ គឺជាការឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ ដែលគាត់បារម្ភខ្លាចបាត់បង់ខេត្តទាំង៤នៅពេលអនាគត

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលសូមធានាថា អធិបតេយ្យភាព បូរណភាពទឹកដី ការអភិវឌ្ឍប្រទេសជាតិក្នុងបុព្វហេតុជាតិ និងប្រជាជន ជាគោលដៅ និងជាការប្តេជ្ញាចិត្តដ៏ធំបំផុតរបស់រាជរដ្ឋាភិបាល

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នា និងជឿទុកចិត្តលើរាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅ ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសារពិសេសនៅវេលាម៉ោង ៨៖៥០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕