(ភ្នំពេញ)៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC) និងជាប្រធានសមាគមមូលនិធិសម្តេចតេជោ បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល រៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC) ជាមួយធនាគារកាណាឌីយ៉ា ក.អ (Canadia Bank Plc.)។
គោលបំណងការចុះអនុស្សរណៈនៃការយោគយល់នេះ គឺដើម្បីលើកស្ទួយដល់សហគ្រិនក្នុងស្រុក។ ភាពជាដៃគូនេះនឹងផ្តល់ជូននូវសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលពិសេស ព្រមទាំងការណែនាំហិរញ្ញប្បទាន ដើម្បីគាំទ្រម្ចាស់សហគ្រាសធុនតូចនិងមធ្យម និងសមាជិក FASMEC ទទួលបានជំនាញ និងការយល់ដឹងដែលពួកគេត្រូវការសម្រាប់ការឆ្ពោះទៅមុខប្រកបដោយចីរភាព។
កម្មវិធីនេះប្រារព្ធធ្វើឡើងនៅទីស្ដីការធុរកិច្ចសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤៕