(ភ្នំពេញ)៖ យុវជន សឹម ស៊ាត ហៅ Mr. Seth ដែលធ្លាប់ចាញ់ការឃោសនារបស់ ក្រុមប្រឆាំងក្រៅច្បាប់ហើយ បំផុសបំផុលចលនាធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាល កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នោះ នៅពេលនេះបានចេញមុខពន្យល់យ៉ាងច្បាស់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា​-ឡាវ-វៀតណាម (CLV-DTA) មិនមែនជាការកាត់ដីកម្ពុជា ឱ្យទៅប្រទេសណាមួយទេ ហើយលោកបានផ្តាំទៅ លោក សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ ឱ្យបញ្ឈប់ជាបន្ទាន់ នូវការញុះញង់បំផុសបំផុលយុវជន ឱ្យងើបតវ៉ាប្រឆាំងរដ្ឋាភិបាល ដោយប្រើប្រាស់លេសអំពីកិច្ចសហប្រតិបត្តិការនេះតទៅទៀត។