(ភ្នំពេញ)៖ ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញនូវលទ្ធផលកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ី ។
តាមរយៈវីដេអូដែលបណ្ដាញ Fresh News ទទួលបាន បង្ហាញថា កម្ពុជា-ឥណ្ឌូណេស៊ីបានបំពេញការងារយ៉ាងល្អប្រសើរប្រកបទៅដោយវឌ្ឍនភាពជារួមក្នុងវិស័យនានា និងបង្ហាញលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់ ដែលជាឧត្ដមប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ។
ជាមួយគ្នានេះ ទំនាក់ទំនងរវាង កម្ពុជា-ឥណ្ឌូណេស៊ី ៦៥ឆ្នាំកន្លងមក ឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏ស៊ីជម្រៅ និងចក្ខុវិស័យរួមគ្នាទៅលើការលើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់ ។
សូមទស្សនាតាមរយៈវីដេអូខាងក្រោម៖