(ភ្នំពេញ)៖ នាថ្ងៃទី២១ ខែសីហា សកម្មភាពផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិន “HI, CHINA” ដែលរៀបចំឡើង មជ្ឈមណ្ឌលភាសាអាស៊ី និង អាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានធ្វើឡើងនៅទីក្រុងសៀមរាប ប្រទេសកម្ពុជា។ កញ្ញា ចំរើន ពិធីការិនីនៃវិទ្យុមិត្តភាពកម្ពុជាចិន បានអញ្ជើញ តារាអិនធឺណែតល្បីឈ្មោះ នៅប្រទេសកម្ពុជា មកជួបលេងកម្សាន្តជាមួយប្រជាជនក្នុងស្រុក និង ភ្ញៀវទេសចរអន្តរជាតិ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
ក្នុងសកម្មភាពនេះ មានរៀបចំយ៉ាងផ្ចិតផ្ចង់នូវ វគ្គផ្សេងៗដូចជា ការប្រកួតធ្វើកាយវិការរបាំអប្សរារបស់កម្ពុជា ការធ្វើផ្លិតបុរាណចិនដែលជាសម្បត្តិបេតិកភណ្ឌអរូបី និង ការទទួលបទពិសោធន៍ស្លៀកសម្លៀកបំពាក់ ជនជាតិហានរបស់ប្រទេសចិន។
ទស្សនិកជននៅទីតាំងផ្ទាល់ និង ពិធីការិនី បានរួមគ្នាសម្កែងរបាំកាយវិការដៃ ប្រធានបទ”HI, CHINA”។ នៅទីតាំងផ្ទាល់ មានមនុស្សប្រមាណជាង៣០០នាក់ បានចូលរួមក្នុងសកម្មភាពនេះ។ ពេលទទួលបទសម្ភាសន៍ ទស្សនិកជននៅទីតាំងផ្ទាល់ បាននិយាយថា “សកម្មភាពថ្ងៃនេះសប្បាយខ្លាំងណាស់ មិនថាការសម្ដែងរបាំ ឬ ការធ្វើផ្លិតបុរាណទេ សុទ្ធតែបានបង្ហាញពី វប្បធម៌ប្រពៃណីចិន ធ្វើឱ្យប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរបស្ចិមប្រទេស បានស្គាល់ពីវប្បធម៌ចិនដ៏សម្បូរបែប។”
តារាអិនធឺណែតល្បីឈ្មោះនៅប្រទេសកម្ពុជា និង ពិធីការិនីចិន បានចូលរួមរៀបចំសកម្មភាពនេះ ព្រមទាំង បានផ្សព្វផ្សាយស្នាដៃ ពាក់ព័ទ្ធផ្សេងៗតាមរយៈរូបថត និង វីដេអូ៕
វិទ្យុមិត្តភាពកម្ពុជាចិន