(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅម៉ោង៧៖០០នាទីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ នឹងចេញសេចក្តីថ្លែងការណ៍ពិសេស ស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា (២២ សីហា ២០២៣-២២ សីហា ២០២៤)»។
ទូរទស្សន៍ Fresh News នឹងផ្សាយបន្តផ្ទាល់ ជុំវិញថ្លែងការណ៍ពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅម៉ោង៧ល្ងាចនេះ៕