Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្រ្តី ហឹុម ឆែម ចុះជួបសំណេះសំណាល និងផ្ដល់ជូនថវិកាមួយចំនួន ដល់កងទ័ពបញ្ជូនសារ

26-09-2016 11:27

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ហឹុម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកស្រី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល ជាមួយកងទ័ពបញ្ជូនសារ នៃកងយុទ្ធពលខេមរភូមិន្ទ ព្រមទាំងបានផ្ដល់ថវិកាឧបត្ថម្ភមួយចំនួន។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ បានឱ្យដឹងថា ការចុះជួបសំណេះសំណាលនេះ ធ្វើឡើងក្នុងអគ្គបញ្ជាការដ្ឋានបញ្ជូនសារ នៃកងយុទ្ធពលខេមរភូមិន្ទ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការជាច្រើននាក់។

លោក សេង សុមុនី បានបន្ថថែមថា ការជួបសំណេះសំណាលនេះ ក៏បាននាំយកទៅជាមួយនូវអំណោយ និងថវិកាឧបត្ថម្ភមួយចំនួនផងដែរ៕