(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១០ករណី ឃាត់ខ្លួនជនសង្ស័យ១៧នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៩ករណី ឃាត់ខ្លួន១៦នាក់
* ករណីជួញដូរ១ករណី ឃាត់ខ្លួន១នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៦៨១៥ករណី ឃាត់ខ្លួន១៦៩៣៨នាក់ (ស្រី១៣៥៣នាក់)៕