(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសតែងតាំងលោក ហុក ហួលីម ឧត្តមមន្ដ្រីថ្នាក់លេខ២ ជានាយករដ្ឋបាល សាលារាជធានីភ្នំពេញ។ នេះបើតាមប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។
សូមជម្រាបថា មុនត្រូវបានតែងតាំងជានាយករដ្ឋបាល លោក ហុក ហួលីម មានតួនាទីជានាយករងរដ្ឋបាល សាលារាជធានីភ្នំពេញ៕