(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានចេញប្រកាសជូនសាធារណជន និងអ្នកសារព័ត៌មាន អំពីលេខទូរស័ព្ទមន្ត្រីទទួលបន្ទុកព័ត៌មាន និងជាអ្នកនាំពាក្យរបស់​រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់សាធារណជនដែលចង់ដឹងព័ត៌មានអ្វីមួយ អាចទំនាក់ទងសួរនាំព័ត៌មានបាន។

មន្ត្រីទទួលបន្ទុកព័ត៌មាន និងជាអ្នកនាំពាក្យរបស់​រដ្ឋបាលរាជធានីភ្នំពេញ មានដូចជា៖

*ទី១៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ មានលេខទូរស័ព្ទ ០១២ ៧៨៨ ៨៨១
*ទី២៖ លោកស្រី ពេជ ស៊ីធឿន ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ លេខទូរស័ព្ទ ០៩៩ ៥៣៤ ៧៤៨
*ទី៣៖ លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាល លេខទូរស័ព្ទ ០១៧ ៦៦២ ២២៣
*ទី៤៖ លោក សេង បញ្ញា នាយកស្តីទីទីចាត់ការផែនការ និងវិនិយោគលេខទូរស័ព្ទ០១៧ ៥៥៥ ៨២៧៕