(ភ្នំពេញ)៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ និងជាប្រធាន FASMEC នាថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅ បានដឹកនាំ សមាជិកក្រុមប្រឹក្សាភិបាល រៀបចំកិច្ចប្រជុំពិភាក្សា ស្ដីអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍសហគមន៍ទឹកឃ្មុំខ្មែរទូទាំងប្រទេស ដើម្បីឈានទៅរកស្ដង់ដារអន្តរជាតិតែមួយ ក្នុងការនាំចេញទៅលក់នៅក្នុងទីផ្សារក្រៅប្រទេស៕