(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមូលដ្ឋានខណ្ឌទួលគោក ស្រាវជ្រាវចាប់ខ្លួនក្រោយបង្ហោះវីដេអូប្រើប្រាស់គ្រឿងញៀនតាមបណ្ដាញសង្គម។
របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ អោ ស៉ីនួន អាយុ៤១ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៤០Z ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន ទុយោកែឆ្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន០២ដើម, ដបទឹកសុទ្ធចំនួន០១, កន្ដ្រៃដែកចំនួន០១, ដែកកេះ០៧ដើម, កន្សែងពោះគោចំនួន០១, ទូរស័ព្ទចំនួន០២, ម៉ូតូមួយគ្រឿង ម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1AC 5785។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងអនុវត្តនីតិវិធី។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានរាយការណ៍ករណីនេះ ដើម្បីឲ្យសមត្ថកិច្ចជំនាញ បានចាត់ការភ្លាមៗ ហើយក៏សូមអំពាវនាវឲ្យបងប្អូន ដែលបានឃើញការបង្ហោះសកម្មភាពជក់ និងចែកចាយគ្រឿងញៀននៅតាមបណ្តាញសង្គម និងឃើញជាក់ស្តែងនោះ សូមរាយការណ៍មកមន្ទីរ ដើម្បីចាត់កម្លាំងចុះទៅបង្ក្រាបភ្លាមៗតែម្តង។
លេខ Hotline របស់មន្ទីរប្រឆាំងគ្រឿងញៀនចំនួន៥ខ្សែ៖
- 670 ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ,
- 093 456 888 (Smart)
- 011 248 888 (Cellcard)
- 015 222 226 (Smart)
- 066 661 661 (Metfone)