Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌឫស្សីកែវ​​ សហការជាមួយក្រុមគ្រូពេទ្យសម្ដេចតេជោ ចុះពិនិត្យជម្ងឺជូនប្រជាពលរដ្ឋ នៅសង្កាត់ទួលសង្កែ

26-09-2016 10:07

(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដឹកនាំដោយលោក វេជ្ជបណ្ឌិត សឹម ស៊ូយេង តំណាងលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិ ត្តយុវជនសម្តេចតេជោ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ បានសហការជាមួយនិងអាជ្ញាធរខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ និងមានការចូលរួមពីលោក ប្រាជ្ញ សីហា អភិបាលរង ព្រមទាំងមន្ត្រីរាជការខណ្ឌ លោកចៅសង្កាត់ យុវជន ស.ស.យ.ក, យុវជន អ.ម.ត និងប្រជាការពារខណ្ឌ សង្កាត់ជាច្រើននាក់ បានចុះពិនិត្យ និងព្យាបាលជំងឺដោយមិនគិតថ្លៃ ជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

លោក ជា ពិសី បានលើកឡើងថា ជាលទ្ធផលនៃការសហការចុះពិនិត្យព្យាបាលជំងឺនិង ផ្ដល់ថ្នាំសង្កូវផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋនៃកម្មវិធីមនុស្សធម៌ របស់ក្រុមគ្រូពេទ្យសម្ដេចតេជោ នាខណៈនេះសម្រេចជាផ្លែផ្កាយ៉ាងប្រសើរដោយកម្មករ កម្មការនីមានចំនួន១២៦៨នាក់ បានទទួលការពិនិត្យ និងផ្តល់ថ្នាំដោយមិនគិតថ្លៃក្នុងនោះ ជំងឺទូទៅពិនិត្យបាន៧០៤នាក់និងជំងឺមាត់ធ្មេញ១០៨នាក់ ផ្នែកត្រចៀក ច្រមុះ បំពង់ក១៣០នាក់ ជំងឺភ្នែក៣០នាក់ រោគស្ត្រី និងផ្ទៃពោះ ១៩៤នាក់ព្រមទាំងផ្នែកវះកាត់តូច១៩នាក់ ឬដូងបាត៣០នាក់ ព្រមទាំងពិនិត្យឈាមបាន៤០នាក់ផងដែរ។

លោក ជា ពិសី បានបន្តទៀតថា កម្មវិធីមនុស្ស ធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ នៅតែបន្តសកម្មភាពយ៉ាងសកម្ម ឥតឈប់ឈរដោយសហការ និងអាជ្ញាធរទាំងរាជធានីខេត្ត នូវទូទាំងប្រទេសដើម្បីចុះជួយពិនិត្យព្យាបាលជម្ងឺ និងផ្ដល់ថ្នាំសង្កូវពាក់ព័ន្ធជម្ងឺផ្សេងៗ​ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងការរួមចំណែកជួយកាត់បន្ថយលើការចំណាយជាច្រើន របស់បងប្អូនប្រជាពលរដ្ឋទូទៅ៕