(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ CamJets Royal Group បានបើកដំណើរការសេវាកម្មដឹកជញ្ជូនផ្លូវអាកាសបែប Private Jets ជាមួយនឹងការត្រៀមស្វាគមន៍ និងផ្ដល់សេវាកម្មកម្រិតខ្ពស់សម្រាប់ការធ្វើដំណើរបែបឯកជនផ្ដាច់មុខ និងដើម្បីវិស័យទេសចរណ៍។
ការបើកដំណើរការនូវជើងហោះហើរដំបូងនេះ ធ្វើឡើងក្រោមអធិបតីភាពអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកក្រុមហ៊ុន Royal Group និងជាប្រធានក្រុមហ៊ុនអាកាសចរណ៍ CamJets Royal Group នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ការបើកប្រតិបត្តិការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ CamJets Royal Group នេះ ជាការផ្ដល់នូវជម្រើសសម្បូរបែបជូនធុរជន ភ្ញៀវទេសចរ ដែលត្រូវការសេវាកម្មកម្រិតខ្ពស់សម្រាប់ការធ្វើដំណើរបែប Private Jets ហើយក៏ជាការចូលរួមលើកកម្ពស់វិស័យអាកាសចរណ៍កម្ពុជាផងដែរ៕