(សៀមរាប)៖ លោករដ្ឋលេខាធិការ នរៈ រតនវឌ្ឍនោ តំណាងរបស់លោករដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនានិងលោកស្រី បានដឹកនាំមន្រ្តីមន្ទីរ ធម្មការ និងសាសនាខេត្តរៀប រៀបកាន់បិណ្ឌវេនទី៩ នៅថ្ងៃទី ២៥ខែកញ្ញា ឆ្នាំ២០១៦ នៅខេត្តសៀមរាបចំនួន២វត្តបន្ថែមទៀត គឺវត្តភ្នំហប់ និងវត្តនាគខ្មៅស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ការដាក់បិណ្ឌនេះ គឺដើម្បីបំពេញបុណ្បកុសលដើម្បីឧទ្ទិស ជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតាជីដូនជីតា និងញាតិការទាំងប្រាំពីសន្តានសូមឲ្យបានរួចចាកសេចក្តីនាៗ ដោយអំណាចនៃអានិសង្សនៃបុណ្បកាន់បិណ្ឌ និងបុណ្បភ្ជុំបិណ្ឌនាពេលនេះ នឹងសូមជូនបុណ្បកុសលរបស់យើងខ្ញុំនេះ ទៅដល់បងប្អូនជនរួមជាតិគ្រប់ៗគ្នា ដោយសេចក្តីជ្រះថ្លា ដ៏ក្រៃលែងផងសូមអនុទនា ឲ្យចាកផុតទុក្ខគ្រប់ៗគ្នា។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា បានជួយនូវបច្ច័យកសាងព្រះវិហារ កំពុងសាសង់មួយចំនួនដល់វត្តទាំង២ផងដែរ៕