(ភ្នំពេញ)៖ មូលនិធិ ម៉េងលី ជេ. គួច ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានបរិច្ចាគនូវកម្រងសៀភៅចំនួន ៩ ចំណងជើង ដែលសុទ្ធតែជាស្នាដៃនិពន្ធផ្ទាល់របស់ អ្នកឧកញ៉ា ជូនដល់បណ្ណាល័យសាធារណៈ ចំនួន ៥៧ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។
ការបរិច្ចាគ ត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់ការអាន ជាពិសេសចែករំលែកនូវទស្សនៈវិស័យផ្ទាល់របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជូនដល់សាធារណជន និងអ្នកអានទូទៅផងដែរ៕