(ភ្នំពេញ)៖ លោក វង សូត អនុប្រធានទី២ នៃរដ្ឋសភា ត្រូវបានជនអនាមិកយករូបភាពទៅបង្កើតគណនីតេលេក្រាមក្លែងក្លាយ ដើម្បីបន្លំឆបោកអ្នកដទៃ តាមរយៈការដាក់ទុនវិនិយោគនៅក្នុងគ្រុបតេលេក្រាម។
លោក វង សូត បានចេញមកច្រានចោលទាំងស្រុង ចំពោះគណនីតេលេក្រាមក្លែងក្លាយដែលបង្កើតដោយជនអនាមិកនោះ ព្រោះគណនីនោះមិនមែនជាការកម្មសិទ្ធិរបស់លោកឡើយ ហើយក៏មិនជាប់ពាក់ព័ន្ធអ្វីជាមួយលោកនោះដែរ។
ជាមួយគ្នានេះ លោកបានធ្វើការអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចមេត្តាជួយចាត់វិធានការតាមច្បាប់ជាធរមាន ចំពោះក្រុមជនអនាមិកដែលក្លែងក្លាយដោយប្រើប្រាស់រូបភាពរបស់លោក។
សូមជម្រាបថា នេះមិនមែនជាករណីថ្មីនោះដែរ ដែលថ្នាក់ដឹកនាំត្រូវបានជនអនាមិកយករូបភាព ទៅបង្កើតគណនីក្លែងក្លាយ ពោលកន្លងទៅធ្លាប់មានថ្នាក់ដឹកនាំជាច្រើននាក់មកហើយ ដែលត្រូវបានគេយករូបភាពទៅក្លែងក្លាយបោកប្រាស់ប្រជាពលរដ្ឋ តាមរយៈការបង្កើនគណនីក្លែងក្លាយបែបនេះ៕