(ភ្នំពេញ)៖ នៅម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០១៦នេះ សម្តេចព្រះមហាក្សត្រីយានី នរោត្តម មុនីនាថ សីហនុ ព្រះអង្គបានយាងគោរពវិញ្ញាណក្ខន្ធសព លោក Christian GAUQUELIN des PALLIERES ស្ថាបនិកនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា លោក Christian de Pallière ជាជនជាតិបារាំងដែលបានជួយកុមារកម្ពុជា រាប់ម៉ីននាក់ពីគំនរសំរាម ឲ្យមានអនាគតភ្លឺស្វាងនោះ បានទទួលមរណភាព នៅវេលាម៉ោង៦៖៥៨នាទីល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយជរាភាព ក្នុងជន្មាយុ៨២ឆ្នាំ។

សពរបស់លោកកំពុងត្រូវបានតម្កល់នៅក្នុង អង្គការដើម្បីភាពញញឹមនៃកុមារ ដែលមានអាស័យដ្ឋានផ្ទះលេខ៤០២ ភូមិទ្រា១ សង្កាត់ស្តឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ក្បែរផ្សាសឡា)៕