(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍បដិសេធចំពោះបុគ្គលដែលជាម្ចាស់ TikTok មានឈ្មោះថា នរោត្តម សូរិយាវង្ស និង ស៉ីសុវត្ថិ សីណាក់វង្ស ដែលបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្ដាញទំនាក់សង្គម ហើយប្រកាសអះអាងខ្លួនជាអនុជរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត។

តាមសេចក្ដីថ្លែងការណ៍របស់ព្រះបរមរាជវាំង បុគ្គលខាងលើនេះមិនមែនជាសែស្រឡាយព្រះរាជវង្សានុវង្ស ដែលទទួលស្គាល់ដោយព្រះបរមរាជវាំងឡើយ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះអនុជបង្កើតតែមួយព្រះអង្គគត់ គឺសម្ដេចនរោត្តម នរិន្ទ្រពង្ស ដែលបានយាងចូលទិវង្គតតាំងពីឆ្នាំ២០០៣មកម្ល៉េះ៕

ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង៖