(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ អតីតមេចលនាបាតុកម្មឈ្មោះ Mr. Seth ចេញវីដេអូប្រកាសថ្កោលទោសជនក្បត់ជាតិ សម រង្ស៉ី និងអំពាវនាវដល់បងប្អូនដែលគាំទ្រក្រុមប្រឆាំង ឆាប់ចាកចេញពីក្រុមបំផ្លាញជាតិ មកគាំទ្ររាជរដ្ឋាភិបាលវិញ ព្រោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកស្នេហាជាតិពិតប្រាកដ។
លោក សិទ្ធ បាននិយាយថា ផែនការបំផុសចលនាធ្វើបាតុកម្មថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ មានមេខ្លោងគឺទណ្ឌិត សម រង្ស៉ី ជាបញ្ជាពីខាងក្រោយ ដើម្បីចង់បំផ្លាញសន្តិភាពនៅកម្ពុជា ហើយជនក្បត់ជាតិនោះក៏បញ្ជាទៅក្រុមជ្រុលនិយម ហៃ វណ្ណា នៅប្រទេសជប៉ុន។
លោក សិទ្ធ អំពាវនាវដល់ក្រុមប្រឆាំងទាំងអស់ កុំជេរប្រមាថទៅលើសម្តេចតេជោ និងសម្តេចធិបតី ទាំំងទ្វេ ដែលជាមេដឹកនាំដ៏ល្អរបស់កម្ពុជាយើង, ពួកយើងកំពុងតែយល់ខុសលើសម្តេចទាំងទ្វេយ៉ាងខ្លាំង៕