(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នេះអាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃមានពពកច្រើន ​បើកថ្ងៃ ហើយខ្យល់​កន្ដ្រាក់ម្ដងៗ និងទឹករលក​យោលមធ្យម នៅចន្លោះឃ្លងបង្គួរ ​​អាកាសធាតុបែបនេះ សូមបងប្អូនភ្ញៀវទេសចរ និងប្រជានេសាទ ត្រូវប្រុងប្រយ័ត្នខ្ពស់។

លោកឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅ​ព្រឹកថ្ងៃទី២៦ ខែ​កញ្ញា ឆ្នាំ២០១៦​ នេះអាកាសធាតុលើផ្ទៃសមុទ្រ​ ផ្ទៃមេឃមានពពកច្រើន បើកថ្ងៃ កម្លាំងខ្យល់បក់​​កន្ត្រាក់ម្តងៗមធ្យម និងទឹករលកយោលមធ្យម នៅចន្លោះឃ្លងបង្គួរ។ ឆ្នេរអូរឈើទាលខ្យល់បក់មធ្យម និងទឹករលកយោលបង្គួរ អាកាសធាតុបែបនេះ ស្ថិតក្នុងការ ប្រុងប្រយត័្នខ្ពស់»

យ៉ាងណាក៏ដោយលោកស្នងការ បានបន្ថែមថា កម្លាំងនគរបាល​ បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានត្រៀមរួចជាស្រេច ដើម្បីចេញជួយអន្តរាគមន៍​ បើសិនមានហេតុការណ៍ណាមួយកើតឡើងនោះ៕