(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ អមដំណើរព្រះធម្មវនវាសី ចន្ទ មុនី និមន្តជួបប្រជាពុទ្ធបរិស័ទនៅតាមបណ្ដាខេត្តជាប់បណ្ដោយព្រំដែនវៀតណាម និងឡាវ ដែលមានចំនួន៤ខេត្តគឺខេត្តក្រចេះ, ខេត្ត មណ្ឌលគិរី ខេត្តរតនគីរី និងខេត្តស្ទឹងត្រែង។
អភិបាលខេត្តបានបញ្ជាក់ថា សម្រាប់ថ្ងៃទី១ ឆ្លងកាត់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ឆ្ពោះទៅតំបន់X-១៦ និងចំណុចព្រំដែនត្រពាំងស្រែក្នុងស្រុកស្នួល ខេត្តក្រចេះ ដោយមានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ រួមនិងព្រះសង្ឃ មន្ត្រីរាជការកង កម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះកផងដែរ៕