(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា ដែលដឹកនាំដោយ លោក ពេជ្រ ស្រស់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានប្រកាសធ្វើមហាបាតុកម្ម នៅមុខស្ថានទូតវៀតណាម និងមុខទីភ្នាក់ងារនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ ដោយសារតែស្ថានទូតវៀតណាម មិនបានឆ្លើយតបទៅនឹងញត្តិរបស់ខ្លួន។
លោក ពេជ្រ ស្រស់ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ បានដាក់ញត្តិនៅស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ដើម្បីទាមទាឲ្យរដ្ឋាភិបាលវៀតណាម ប្រកាសជំហររបស់ខ្លួន ដោយបញ្ឈប់សកម្មភាពឈ្លានពានដល់ទឹកដីកម្ពុជា។ លោកក៏បានទុករយៈពេលមួយខែ ដើម្បីឱ្យស្ថានទូតវៀតណាមឆ្លើយតបផងដែរ ហើយបើនៅតែគ្មានការឆ្លើយតប លោកនឹងកៀងគរ កម្លាំងអ្នកស្នេហាជាតិ ធ្វើបាតុកម្ម ប្រឆាំងនឹងស្ថានទូតវៀតណាមតែម្តង។
តាមរយៈសេចក្តីប្រកាសរបស់គណបក្សយុវជន នៅព្រឹកមិញ គណបក្សនេះក៏បានអំពាវនាវឱ្យកម្មករ យុវជន សិស្សានុសិស្ស និស្សិតចូលរួមក្នុងមហាបាតុកម្មនេះផងដែរ។
ខាងក្រោមនេះគឺជាសេចក្តីប្រកាសរបស់ គណបក្សយុវជន៖