(កំកំពង់ធំ)៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកថវិកាបេឡាមរណសង្គ្រោះប្រគល់ ជូនគ្រួសារសពអតីតយុទ្ឋជនជនពិការ និងឧបត្ថម្ភអំណោយមនុស្សធម៌របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនក្រុមគ្រួសារអតីតយុទ្ទជន ដែលមានជីភាពលំបាកខ្ខះខាត នៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសោកស្ដាយអាឡោះអាល័យជាមួយក្រុមគ្រួសារសពលោកពលបាលត្រី ម៉ូត ទី អតីតយុទ្ធជនពិការដោយសារសង្គ្រាម ក្នុងសមរភូមិនៅឆ្នាំ១៩៩០ អតីតនៅអង្គភាពយោធាស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយបានទទួលមរណភាពដោយរោគាពាធកាលពីពេលថ្មីៗ ក្នុងជន្មាយុ៥៦ឆ្នាំ និងសូមគោរពវិញ្ញាណក្ខន្ធលោកពលបាលត្រី ម៉ូត ទី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
លោកបានណែនាំបងប្អូនអតីតយុទ្ទជនដែលរស់នៅលើដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកកបានផ្តល់ជូនត្រូវមានអនាម័យល្អ និងខិតខំបង្កបង្កើនផល ដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត រួមមាន អង្ករចំនួន ៥០គីឡូក្រាម មីជាតិ ចំនួន២ កេស ទឹកត្រីទឹកស៊ីអ៉ីវ ចំនួន ២ យួរ និងនិងត្រីខកំប៉ុងចំនួន២យួរដល់ក្រុមគ្រួសារសព។
ដោយឡែកក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីភាពលំបាកខ្វះខាតទាំង១០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ ដែលជាអំណោយមនុស្សធម៌ របស់សម្ដេច ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផងដែរ។
ក្រុមគ្រួសារអតីតយុទ្ធជន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់បម្រើបងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ ដោយអស់ពីចិត្តពីថ្លើម និងសូមគោរពជូនពរសម្តេច និងលោកជំទាវ ព្រមទាំង អស់លោកទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕