(សៀមរាប)៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរពីយូរមកហើយត្រូវបានទទួលការអនុញ្ញាតសាងសង់សំណង់នានាស្របតាមគោលការណ៍ច្បាប់  និងការងារជួសជុលតូចតាច (ដោយក្រុមការងារសហគមន៍)។ រាល់សំណង់នានា ដែលនៅមានសុពលភាព ត្រូវបាននាយកដ្ឋានគ្រប់ គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេស ដោយពុំគិតប្រាក់កម្រៃជាប្រចាំ រហូតសំណង់ទាំងនោះសង់រួចរាល់មួយរយភាគរយ។

ជាក់ស្ដែងក្នុងសប្ដាហ៍ទី២ នៃខែសីហា ឆ្នាំ២០២៤ នេះ មន្ត្រី-បុគ្គលិកជំនាញ បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេសនូវសំណង់ដែលបានការអនុញ្ញាត កន្លងមកចំនួន ៥៩ករណី និងការជួសជុលតូចតាចដោយក្រុមការងារសហគមន៍ ចំនួន ១២១ករណី ដែលស្ថិតក្នុងភូមិសាស្ត្រ ដូចខាងក្រោម៖

១. ក្រុងសៀមរាបចំនួន ៦១ករណី
២. ស្រុកប្រាសាទបាគង ១៤ករណី
៣. ស្រុកបន្ទាយស្រីចំនួន ៥២ករណី
៤. ស្រុកពួកចំនួន ២៨ករណី
៥. ស្រុកអង្គរធំចំនួន ២៥ករណី

សូមបញ្ជាក់ថា សំណង់ដែលទទួលបានការអនុញ្ញាតចំនួន១៨០ករណី នេះមាន១៤១ករណី កំពុងតែសាងសង់ជួសជុលត្រឹមត្រូវតាមការអនុញ្ញាត និងមាន៣៩ករណី មិនទាន់សាងសង់។

ក្នុងចំណោមសំណង់ទាំង១៤១ករណី ដែលកំពុងតែសាងសង់ និងជួសជុលត្រឹមត្រូវ មានសំណង់ដែលបាន សង់រួចរាល់ជាស្ថាបពរចំនួន៣៩ករណី និងសំណង់ដែលសង់ពុំទាន់រួចរាល់ តែហួសសុពលភាពមានចំនួន១៤ករណី។ ក្រុមការងារបច្ចេកទេស និងបន្តតាមដានការសាងសង់ និងជួសជុលរហូតដល់ការ អនុញ្ញាតផុតសុពលភាព និងការសាងសង់រួចរាល់មួយរយភាគរយ៕