(ភ្នំពេញ)៖ បន្ទាប់ពីការបំផុសបំផុលបង្កើតព្រឹត្តការណ៍នានា អស់ពីរឿងមួយចូលរឿងមួយ រូបភាពដដែលៗរាប់សិបឆ្នាំមកនេះរបស់ទណ្ឌិតក្បត់ជាតិ គឺតែងតែមានមហាជនត្រូវបាន «គូសថ្មចំណាំ» អំពីនយោបាយបោកបញ្ឆោត។

ជាក់ស្តែងមុននឹងព្រឹត្តការណ៍ ថ្ងៃទី ៥ សីហា «គម្រោងព្រែកជីហ្វូណនតេជោ» ពួកគេរិះរកវិធីសាស្ត្រក្នុងការជាន់ពន្លិចទាំងដឹងថា ព្រែកជីកហ្វួណនតេជោ បាមផ្តល់ឧត្តមប្រយោជន៍ យ៉ាងច្រើន ចំពោះប្រជាជនខ្មែរ។

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមសុីវិល នៃសមាគមយុវជនខ្មែរមហានគរ បានថ្លែងបថ្ថែមថា ការបញ្ឆេះកំហឹងនយោបាយ បែបជ្រុលនិយមហួសហេតុ របស់ក្រុមទណ្ឌិតក្បត់ជាតិ ម្តងហើយម្តងទៀត គឺពួកគេមិនគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋនិងសង្គមជាតិខ្លួនទេ គឺធ្វើយ៉ាងណា បំពេញមហិច្ឆតា របស់ខ្លួនតែប៉ុណ្ណោះ ជាក់ស្តែងដូចជាតំបន់អភិវឌ្ឍន៍ត្រីកោណ CLV-DTA ត្រូវបានជនជ្រុលនិយម យកមកបំផុសប្រឌិតព័ត៌មានក្លែងក្លាយ រហូតរៀបចំផែនការ ថ្ងៃទី ១៨ សីហា ឆ្នាំ២០២៤ កន្លងទៅនេះ! ក្នុងកម្មវិធីនយោបាយរបស់គេគឺ រុញច្រានឲ្យយុវជន សកម្មជនរបស់ខ្លួន ធ្វើទង្វើខុសច្បាប់ ដោយប្រើលេស ស្នេហាជាតិ ប្រជាធិបតេយ្យ ឬ ស្មារតីជាតិនិយមជាដើម។ យ៉ាងណាមុិញ នយោបាយបង្កប់ធាតុខ្មៅកខ្វក់ទាំងនេះ គ្រាន់តែជាលេសនយោបាយប្រជាភិថុតិដដែលៗ តែប៉ុណ្ណោះ ។ ផ្ទុយទៅវិញអ្នកដែលចូលសូងក្នុងកល់នយោបាយទាំងនេះ គឺជា យុវជន និងប្រជាពលរដ្ឋ មួយចំនួនតូចទៅវិញ។

យើងទាំងអស់គ្នាអាចវិភាគយ៉ាងខ្លីថា៖ អ្នករុញច្រានស្ថានការណ៍គឺគេកំពុងតែសោយសុខជីវិតហ៊ឺហារ ដល់ពេលអ្នកគាំទ្រ គឺកំពុងតែប្រឈមក្នុងផ្លូវច្បាប់។ ព្រោះជនភៀសខ្លួនខុសច្បាប់ក្រៅប្រទេស ពូកែខាងចាក់រុកឆ្កឹះឆ្កៀល ដូចថ្មីៗនេះ អំឡុងពេលគេរៀបចំផែនការសកម្មភាព ថ្ងៃ ១៨ សីហា គេបានបំផុសបំផុល ធ្វើបាតុកម្មបង្កប់នៃហឹង្សា ក៏មានមនុស្សមួយចំនួន ត្រូវបានសម្ថតកិច្ច ឃាន់ខ្លួនទាន់ពេលវេលា ប៉ុន្តែអ្នកប្រឈម គឺជាអ្នកអនុវត្តន៍សកម្មភាពទាំងនេះ។

នយោបាយបង្កប់រូបភាពខ្មៅកខ្វក់របស់ ទណ្ឌិតចាស់វស្សាម្នាក់នេះ ត្រូវបានមហាជន «គូសថ្មចំណាំ» រួមទាំងមានជនរងគ្រោះបានបកអាក្រាតទណ្ឌិតក្បត់ជាតិជាបន្តបន្ទាប់ ដូចនេះសូមប្រជាជនខ្មែរគ្រប់មជ្ឍដ្ឋានចូលរួមលើកកម្ពស់ស្មារតីជាតិនិយមពិតប្រាកដ កុំធ្លាក់ខ្លួនក្លាយជាឧបករណ៍នយោបាយរបស់ក្រុមជ្រុលនិយម ពិសេសយើងរួមគ្នាកម្ចាត់នយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ឲ្យអស់ចេញពីកម្ពុជា ដើម្បីបន្តចូលរួមថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ ក្នុងបុព្វហេតុប្រយោជន៍សង្គមជាតិ និងប្រជាជនខ្មែរ៕