(ភ្នំពេញ)៖ បុណ្យគម្រប់៧ថ្ងៃ និង១០០ថ្ងៃ សពម្ដាយក្មេកលោកឧត្តមសេនីយ៍ឯក ម៉ៅ ញ៉ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រី តាល់ សុភាវី នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ខាងមុខ នាគេហដ្ឋានផ្ទះលេខ៧៤ ផ្លូវ៥៤០ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមជម្រាបថា ឧបាសិកា ជិន ស៉ីឡាយ ម្ដាយក្មេករបស់លោកឧត្តមសេនីយ៍ឯក ម៉ៅ ញ៉ បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨៥ឆ្នាំ ដោយជរាពាធ៕