(ភ្នំពេញ)៖ បើទោះបីជាកាយសម្បទាមានពិការភាព ប៉ុន្ដែលោក ឃុន ពៅ ដែលធ្លាប់ជាអ្នកថតរូបតាមកម្មវិធីអាពាហ៍ពិពាហ៍ មិនបានផ្ដេកផ្ដួលទៅតាមជោគវាសនាដ៏លំបាករបស់ខ្លួននោះទេ ប៉ុន្ដែផ្ទុយទៅវិញលោកបានខិតខំប្រឹងប្រែងកែប្រែក្ដីសុបិន្តរបស់ ខ្លួនតាមរយៈការចូលសិក្សាជំនាញបច្ចេកទេសផ្នែកម៉ាស៊ីនត្រជាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ស្ថិតនៅក្នុងខេត្តកណ្ដាល។
កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ហៅកាត់ថា TVET 1.5M ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជំរុញឱ្យយុវជន១លាន៥សែននាក់ មានការងារជំនាញច្បាស់លាស់៕