(សៀមរាប)៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ខេត្តសៀមរាប បានប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមអធិបតីភាពលោក លី សំរឹទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ ប្រធានអង្គភាពចំណុះសាលាខេត្ត និងអស់លោក លោកស្រីពាក់ព័ន្ធជាច្រើននាក់ទៀត។