(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសថា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ខ្លួននឹងរៀបចំ «យុទ្ធនាការស្រលាញ់ប្រាក់រៀល» ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋ ដែលមានប្រាក់រៀល ចាស់ ទន់ រហែក អាចមកប្តូរយកថ្មីនៅគ្រប់សាខារាជធានី-ខេត្ត របស់ធនាគារជាតិនៃកម្ពុជា (លើកលែងតែស្នាក់ការកណ្តាលប៉ុណ្ណោះ)។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ទៀតថា ការប្តូរប្រាក់ចាស់ រហែក ទក់ យកថ្មីនេះ ចាប់ពីម៉ោង៣៖០០នាទីរសៀល រហូតដល់ម៉ោង ៥៖០០នាទីល្ងាច៕