(ត្បូងឃ្មុំ)៖ លោក មួង សូនី ប្រធានសមាគមក្រុមការងារ ១០០រាត្រី និងជាប្រធានសហភាពអង្គការសង្គមស៉ីវិល បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចផ្តល់ផ្ទះជាច្រើនខ្នងដល់យោធិន នៅតាម​បន្ទាត់ព្រំដែន នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យយោធិន បានរស់នៅបង្កបង្កើនផល និងដើម្បីការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន ជាមួយវៀតណាមផងដែរ។

តាមរយៈវីដេអូរបស់ លោក មួង សូនី ដែលបានចុះទៅពិនិត្យមើលនៅតាមបន្ទាត់ព្រំដែន បានបញ្ជាក់ថា «រាជរដ្ឋាភិបាល បានសម្រេចផ្តល់ផ្ទះរាប់រយខ្នង ជូនដល់យោធិនរបស់យើងឱ្យមកនៅក្រវ៉ាត់​ព្រំដែននេះ ដើម្បីធ្វើការការពារ រស់នៅទីនេះផង ការពារព្រំដែនរបស់យើងផង»

ខាងក្រោមនេះវីដេអូទាំងស្រុងរបស់ប្រធានសមាគមក្រុមការងារ ១០០រាត្រី៖