(ពោធិ៍សាត់)៖ ក្នុងឱកាសដឹកនាំក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចំនួន៣៧ស្ថាប័ន ចុះបំពេញទស្សនកិច្ចនៅខេត្តពោធិ៍សាត់ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤, លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ចំពោះសក្តានុពលទេសចរណ៍នៅខេត្តពោធិ៍សាត់ និងអំពាវនាវឱ្យរួមគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
សម្រាប់បេសកកម្មរបស់ក្លិបអ្នកកាសែតកម្ពុជា រួមជាមួយអ្នកសារព័ត៌មាននេះ គឺដើម្បីចូលរួមផ្សព្វផ្សាយទ្រង់ទ្រាយធំស្តីពី សក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍថ្មីៗនៅលើទឹកដីខេត្តពោធិ៍សាត់ បន្ទាប់ពីខេត្តមួយនេះត្រូវបានគេដាក់ រហ្សសនាមថាជា «បុប្ផាលាក់ខ្លួន»៕
សូមស្តាប់ការបង្ហាញចំណាប់អារម្មណ៍របស់លោក ពុយ គា ដូចខាងក្រោម៖