(ភ្នំពេញ)៖ លោក សេរី កុសល អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ នៃគណបក្សប្រជាជនកម្ពុជា បានផ្ញើសារទៅកាន់ពលរដ្ឋ ជាពិសេសយុវជនខ្មែរជំនាន់ក្រោយថា បើសិនជាស្រលាញ់ជាតិពិតប្រាកដ ឈឺចាប់នឹងប្រវត្តិសាស្រ្តដែលបាត់បង់ទឹកដីទៅប្រទេសវៀតណាម ចាំបាច់យុវជនត្រូវខិតខំប្រឹងប្រែងរៀនសូត្របង្កើនសមត្ថភាពរបស់ខ្លួន ជាពិសេសមិនត្រូវភ្លេចនូវសាមគ្គីជាតិ ធ្វើយ៉ាងណាឲ្យជាតិ រីកចម្រើននោះឡើយ។ ការលើកឡើងរបស់ លោក សេរី កុសល បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖