(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ក្នុងនាមជាបញ្ញាវ័ន្តរាមច្បង និងជាទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី គឺជាជនក្បត់ជាតិតាំងពីឪ ដល់កូន ដែលកូនជនក្បត់ជាតិនេះ ហ៊ានកាត់ដីខ្មែរឱ្យយួន ដែលកើតចេញពីចលនាកុកកស។ ការអះអាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់ Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បានបញ្ជាក់ច្បាស់ៗថា មានសម្ដេចតេជោ ហ៊ុន សែន គឺជាអ្នកដែលបានរំដោះខ្មែរចេញពីវៀតណាមពិតប្រាកដ ដែលត្រូវតែចារក្នុងប្រវត្តិសាស្រ្ត ហើយអ្នកដែលជេសម្ដេច ហ៊ុន សែន គឺជាអ្នកដែលមិនបានស្គាល់ប្រវត្តិសាស្រ្តពិតប្រាកដ ឬជាមនុស្សអកតញូ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖