(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កត្តាចម្បងដែលនាំឲ្យមានការធ្វើបដិវត្តន៍ពណ៌នៅបង់ក្លាដែស កើតឡើងដោយសារតែលោកស្រី ឆេក ហាស៊ីណា មិនធ្វើតាមការចង់បានរបស់សហរដ្ឋអាមេរិក ដែលចង់រដ្ឋថ្មីមួយទៀត ដែលគោរពគ្រិស្តសាសនា នៅក្នុងទឹកដីបង់ក្លាដែសជាប់ជាមួយទឹកដីរបស់មីយ៉ាន់ម៉ា ដើម្បីទប់ទល់ឥទ្ធិពលរបស់ចិន។ ការលើកឡើងរបស់លោកបណ្ឌិតសភាចារ្យបានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
មិនតែប៉ុណ្ណោះមុនបដិវត្តន៍ពណ៌នេះកើតឡើង សហរដ្ឋអាមេរិកធ្លាប់ស្នើទៅលោកស្រី ឆេក ហាស៊ីណា ចង់បង្កើតនូវមូលដ្ឋានទ័ពអាកាសមួយ ព្រមជាមួយនិងការស្នើគ្រប់គ្រងកោះមួយទៀតនៅក្នុងមហាសមុទ្រឥណ្ឌា ប៉ុន្តែលោកស្រីអតីតនាយករដ្ឋមន្រ្តីបង់ក្លាដែសមិនព្រម ទើបនាំឲ្យផ្ទុះបដិវត្តន៍ពណ័កើតឡើង។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖