(ភ្នំពេញ)៖ លោក សេរី កុសល អ្នកតំណាងរាស្រ្ត នៃគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តបន្ទាយមានជ័យ បាននិយាយធ្ងន់ៗទៅកាន់ក្រុមប្រឆាំងរដ្ឋាភិបាលនៅក្រៅប្រទេសថា «ជាក្រុមចោលម្សៀត» ដែលចេះតែញុះញង់ បំបែកបំបាក់ពលរដ្ឋខ្មែរក្នុងស្រុក តែមិនដែលហ៊ានសួររដ្ឋាភិបាលបារាំងអំពីអតីតកាល ដែលបារាំងកាត់ដីកម្ពុជា និងកោះត្រល់ទៅឱ្យវៀតណាមឡើយ។
អ្នកតំណាងរាស្រ្ត សេរី កុសល បានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បន្ថែមពីនេះ លោក សេរី កុសល បានអះអាងថា ករណីញុះញង់របស់ពលរដ្ឋអំពីកិច្ចសហប្រតិបត្តិការ CLV-DTA នៅពេលនេះគឺដើម្បីតែលុបបំបាត់រឿងដែល សម រង្ស៉ី មេក្រុមប្រឆាំងខ្លួនឯងផ្ទាល់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយកុកស កាត់ដីឱ្យវៀតណាមតែប៉ុណ្ណោះ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖