(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការសោកស្ដាយយ៉ាងខ្លាំងដោយពលរដ្ឋខ្មែរកន្លងទៅ មិនចូលចិត្តសិក្សាប្រវត្តិសាស្រ្តរបស់ខ្លួន ទើបងាយឱ្យខ្មែរធ្លាក់ចូលក្នុងមនោគមន៍វិទ្យា និងការញុះញង់ពីគេ ដែលនាំឱ្យធ្លាក់ចូលក្នុងភ្លើងសង្រ្គាមចាប់ពីទសវត្សន៍ឆ្នាំ៧០មក។ មិនតែប៉ុណ្ណោះនៅក្នុងសម័យ លន់ នល់ ដែលបានធ្វើរដ្ឋប្រហារសម័យសង្គមរាស្រ្តនិយម ដែលពោរពេញដោយការរីកចម្រើន ឱ្យក្លាយទៅជាសង្រ្គាមនេះ បានបន្សល់នូវបំណុលថ្លៃគ្រាប់បែក ដែលទម្លាក់សម្លាប់ខ្មែរ រហូតដល់សព្វថ្ងៃ។

បន្ថែមពីនេះបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បានបង្ហាញការងឿងឆ្ងល់ ហេតុអ្វីអ្នកដែលញុះញង់ដល់ពលរដ្ឋនេះ ឲ្យប្រឆាំងកិច្ចសហប្រតិបត្តិការត្រីភាគីកម្ពុជា វៀតណាម និងឡាវ ហេតុអ្វីមិនទៅប្រឆាំង ឬធ្វើបាតុកម្មរឿងបំណុលអាមេរិក ដែលបណ្ឌិតសភាចារ្យហៅថាបំណុលឈាមខ្មែរនោះទៅវិញ?

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖