ស្រឡាញ់ខ្លួនឯង និងក្រុមគ្រួសារ សូមកុំប្រើគ្រឿងញៀន! នគរបាលឃាត់ខ្លួនមនុស្សម្នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន នៅថ្ងៃម្សិលមិញ
26-09-2016 06:28
(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ /រក្សាទុក និងប្រើប្រាស់១ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរម្នាក់ ដកហូតថ្នាំកូកាអ៊ីន៣៦គ្រាប់។
របាយការណ៍ដែលចុះផ្សាយដោយគេហទំព័រអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ជនសង្ស័យនេះត្រូវបានបង្ក្រាបដោយមន្ទីរប្រឆាំងគ្រឿងញៀន៕