(ភ្នំពេញ)៖ លោក សេរី កុសល តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា តាមរយៈកិច្ចសហប្រតិបត្តិការត្រីភាគីកម្ពុជា វៀតណាម និងឡាវ ដែលហៅកាត់ថា CLV-DTA បាននាំឲ្យខេត្តក្រចេះ ស្ទឹងត្រែង រតនៈគិរី និងមណ្ឌលគិរី របស់កម្ពុជា មានការអភិវឌ្ឍជាងសម័យណាៗទាំងអស់ ហើយការអភិវឌ្ឍនេះ ជួយឲ្យកាត់បន្ថយហានិភ័យពីចលនាបះបោរផ្សេងៗ ដែលតែងតែប្រមូលកម្លាំងគ្នាចេញពីតំបន់នេះនៅក្នុងប្រវត្តិសាស្រ្ត នាពេលកន្លងទៅ។ ការលើកឡើងរបស់អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក សេរី កុសល បានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖